ផ្ទះលេខ៣០បេ, ផ្លូវ៦៥២​, ភូមិទី១១, សង្កាត់ទឹកល្អក់៣, ខណ្ឌទួលគោក, រាជធានីភ្នំពេញ
ទូរសព្ទ : +៨៥៥ ២៣​ ៨៨២​ ៦៧៦, Email: info@cma-network.org

 

ការអភិវឌ្ឍន៏វិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា

បច្ចុប្បន្ននេះសមាគមមានសមាជិក ចំនួន៥១ ដោយក្នុងនោះ គ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុ ចំនួន៤០  និងសមាជិក១១ទៀត ជាអង្គការ ក្រៅរដ្ឋាភិបាល​ (ប្រតិបត្តិករឥណទានជនបទ) ដែលបំរើសេវាកម្មនៅទូទាំងប្រទេសកម្ពុជា ដែលមានទំហំប្រាក់កម្ចីសរុបប្រមាណ​២,០២៨.៥៦ ដុល្លា លានដុល្លាអាមេរិក និងមានអ្នកខ្ចីសរុបចំនួន ១,៧៧៩,១៧១នាក់  ដែលមានទីតាំងស្ថិតនៅរ២៥ខេត្តក្រុង។ មានបុគ្គលិកសរុប  ១៩,៤៦៨  នាក់ នៅក្នុងការិយាល័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។​ (Source From: CMA NIX at Dec-2014)

ជាទូទៅសកម្មភាពអភិវឌ្ឍក្នុងការផ្តល់ប្រាក់កម្ចីពាណិជ្ជកម្ម បានទទួលរងនូវការលំបាកមួយចំនួន​ ដោយសារការចំណាយ​លើប្រតិបត្តិការខ្ពស់ អតិថិជនកង្វះការយល់ដឹងផ្នែកហិរញ្ញវត្ថុ សមត្ថភាពក្នុងគ្រងនិងអនុវត្តអាជីវកម្មនៅមានកំរិត ប្រព័ន្ឋគ្រប់គ្រងកម្មសិទ្ឋិទ្រព្យសម្បត្តិមិនច្បាស់លាស់ ព្រមទាំងការរីកចំរើននៃសេដ្ឋកិច្ចមមានកំរិតទាប។ វាហេតុជាលទ្ធផលធ្វើឲ្យ ប្រជាជនក្រីក្រនៅទីជនបទ មានការទទួលបានសេវាកម្មហិរញ្ញវត្ថុនៅមានកំរិត។  បើទោះបីជាមានឧបសគ្គបែបនេះក្តី សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាជិករបស់ខ្លួន កំពុងបំពេញកាព្វកិច្ចការរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ ដើម្បីជម្រុញឲ្យវិស័យមីក្រូហិរញ្ញវត្ថុបន្តដំណើរការប្រកបដោយរលូន។

ប្រវតិ្តនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

មុនឆ្នាំ​១៩៩០ សេវាកម្មហិរញ្ញវត្ថុនៅមានកម្រិត

វិស័យមីក្រូហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា បានកើតឡើងដោយសារគម្រោងកម្មវិធីឥណទានខ្នាតតូច​ ដែលផ្តួចផ្តើមឡើងដោយ ម្ចាស់ជំនួយអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័ននានា នៅដើមទសវត្សន៍ ឆ្នាំ១៩៩០ ដើម្បីធ្វើការបំពេញឲ្យចន្លោះទំនេររបស់ស្ថាប័នានាដែល​មិនទាន់មាន​ប្រព័ន្ធ​ធនាគា​រដំណើរការស្ទើតែទាំងស្រុងនៅឡើយ។ ដោយសារតែមិនទាន់មានប្រព័ន្ធធនាគាដំណើរការនេះហើយ ទើបអង្គការក្រៅរដ្ឋាភិបាលមួយចំនួន មានដូចជា គ្រេត​ GRET(១៩៩១) អង្គការវើលរីលីស World Relief (១៩៩២)  អេស៊ីលីដា និង ស៊ីអអេស CRS (១៩៩៣) បានផ្តួចផ្តើមគំនិតអនុវត្តគម្រោងកម្មវិធីឥណទានខ្នាតតូច និងការផ្ទេរសាច់ប្រាក់។ ក្រោយពីមានការទទួលស្គាល់ជាអន្តរជាតិចំពោះរដ្ឋាភិបាលកម្ពុជាថ្មី ក្នុងឆ្នាំ​១៩៩៣ នៅពេលនោះ ជំនួយនានាបានចាប់ផ្តើមហូរចូលក្នុងប្រទេស ជាពិសេសគម្រោងស្តារ សហគមន៍ឡើងវិញ។  បើទោះបីជាការបោះជំហានដ៍វែងឆ្ងាយក៏ដោយ ក៏គំនិតផ្តួចផ្តើមឲ្យមានគម្រោងមីក្រូហិរញ្ញវត្ថុនេះ បានទៅដល់ដៃប្រជាជនក្រីក្រដែលមានចំនួនប្រមាណ ៤៤០០០នាក់ ក្នុងឆ្នាំ១៩៩៤។

នៅឆ្នាំ ១៩៩៥ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការឥណទានសម្រាប់ធើ្វការអភិវឌ្ឍន៏ជនបទ (CCRD) ដោយមានការគាំទ្រថវិកាពី UNDP និងទីភ្នាក់ងារអភិវឌ្ឍរបស់ប្រទេសបារាំង AFD ក្នុងការបង្កើតយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍន៏ឥណទានជនបទនោះបាន ដែលត្រូវពង្រឹងការគ្រប់គ្រង មូលនិធិ។  នៅឆ្នាំ ១៩៩៧ ធនាគារជាតិនៃកម្ពុជាបានបង្កើតការិយាល័យត្រួតពិនិត្យប្រព័ន្ធធនាគារ ដោយបែងចែកចេញជាពីរសាខានៅក្នុងឆ្នាំ២០០០ មានដូចជាការរិយាល័យគ្រប់គ្រងធនាគារឯកទេស និង ការរិយាល័យគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យ និងធ្វើការសម្របសម្រួល និង​ការគ្រប់គ្រងទៅលើបទប្បញ្ញត្តិនានាលើវិស័យនេះ និងគម្រោងគាំទ្រវិស័យមីក្រូហិរញ្ញវត្ថុដើម្បីធានារឱ្យបាននូវការកសាងសមត្ថភាពក្នុងវិស័យមីក្រូហិរញ្ញវត្ថុនេះ។

នៅក្នុងឆ្នាំ១៩៩៨ វិស័យឧស្សាហកម្មថ្មីនេះ បានបំរើសេវាដល់អតិថិជនចំនួន ២១៤,០០០នាក់។ ឈានមកដល់ដំណាក់កាលមួយនៃការផ្លាស់ប្តូរដ៏សំខាន់ ដែលនាំឲ្យមានហានីភ័យដល់អតិថិជន និង  ជម្រុញឲ្យមានការផ្សព្វផ្សាយអំពីវិស័យមីក្រូហិរញ្ញវត្ថុ    ជាមួយនឹងការដាក់សម្ពាធទៅដល់ភាគីពាក់ព័ន្ធក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ក្នុងការបង្កើតនូវក្របខ័ណ្ឌច្បាប់មួយចំនួន។ នៅក្នុងឆ្នាំ១៩៩៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវទទួលស្គាល់កាន់តែទូលំទូលាយទៅដល់ប្រជាជននៅទីជនបទ  ហើយរាជរដា្ឋភិបាល  កម្ពុជាបានអនុម័តឲ្យមានច្បាប់ស្តីពីគ្រឹះស្ថានធានាគារ និងហិរញ្ញវត្ថុ សម្រាប់ធ្វើការត្រួតពិនិត្យវិស័យមីក្រូហិរញ្ញវត្ថុ។

ឆ្នាំ២០០០-២០០៥ គឺជាពេលដែលវិស័យហិរញ្ញវត្ថុបានឆ្ពោះទៅរកភាពរីកចំរើន

ប្រកាស ឬ អនុក្រិតរបស់រាជរដ្ឋាភិបាល ស្តីពីបទប្បញ្ញាត្តិ មីក្រួហិរញ្ញវត្ថុ ត្រូវបានអនុម័ត និងអនុវត្ត​ដោយ ធានាគាជាតិនៃកម្ពុជានៅក្នុងឆ្នាំ២០០០ ។ នៅក្នុងខែតុលា ឆ្នាំ២០០០ អ្នកនាំមុខនៃវិស័យនេះមានដូចជា អេស៊ីលីដា បានបំលែងខ្លួនពីអង្គការក្រៅរដ្ឋាភិបាល  ទៅជាធនាគាឯកទេស ដែលផ្តល់ឥណទានខ្នាតតូច ដោយមានការជួយគាំទ្រពីស្ថាប័នផ្តល់ជំនួយ និងអ្នកវិនិយោគថ្មីៗ។ ការផ្លាស់ប្តូរនេះបានកំណត់នូវអាទិភាពសម្រាប់អង្គការក្រៅរដ្ឋាភិបាលដែលទទួលបានជោគជ័យលើប្រតិបតិ្តការឥណទានផ្សេងទៀត ដើម្បីធ្វើការបំលែងខ្លួនទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ការផ្តល់នូវប្រាក់កម្ចីពីធនាគារពាណិជ្ជក្នុងស្រុក ជាទូទៅនៅមានកម្រិត។ រាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រឲ្យមានសេដ្ឋកិច្ចទីផ្សារសេរី និងសេ្ថរភាពនៃស្ថានភាពនយោបាយក្នុងប្រទេស ដែលជាកក្តាទាក់ទាញមួយ ដែលធ្វើអោយអ្នកវិនិយោគទុនបរទេស ផ្តល់ហិរញ្ញប្បទានចំនួនប្រមាណ ៨០%នៃទំហំ ប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតាំងពីឆ្នាំ២០០០។ ការកើនឡើងនៃការប្រកួតប្រជែងបានអនុញ្ញតឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបន្ថយនូវអត្រាការប្រាក់ប្រចាំឆ្នាំជាមធ្យមរបស់ពួកគេចំពោះអតិថិជនពី ៤២%ក្នុងឆ្នាំ២០០៣ មកនៅត្រឹម ៣២% នៅក្នុងឆ្នាំ២០០៤។​ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្កើតឡើង​ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៧ នៅក្នុងឆ្នាំ២០០៤ ដើម្បីជំរុញនិង​​លើកទឹកចិត្ត ដល់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានកិចច្ចសហប្រតិបត្តិការផ្ទៃក្នុងល្អ រួមទាំងការចែករំលែកព័ត៌មាន និងការផ្តល់ឲ្យនូវ កម្មវិធីបណ្តុះបណ្តាលនានា. ការផ្តល់នូវបណ្តាញទំនាក់ទំនង សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទាំងអស់ដែលជាសមាជិកខ្លួន សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ និងជាផ្នែកមួយនៃសមាគមធនាគារកម្ពុជា ដោយអនុលោម ទៅតាមក្រមខណ្ឌ័នៃច្បាប់ ព្រមទាំងមានសិទ្ធិគ្រប់​គ្រាន់ក្នុងការចរចារ ជាមួយធនាគាជាតិនៃកម្ពុជា លើ​បញ្ហា ដែលពាក់ព័ន្ធនឹងប្រតិបតិ្តការមីក្រូហិរញ្ញវត្ថុ។

ឆ្នាំ២០០៥- បច្ចុប្បន្ន៖ ដំណាក់កាលដែលសេដ្ឋកិច្ចមានការរីកលូតលាស់

ចាប់តាំងពីឆ្នាំ២០០៥  វិស័យមីក្រូហិរញ្ញវត្ថុ បានឆ្លងកាត់នូវការផ្លាស់ប្តូរ​សំខាន់ៗ ជាច្រើន។ ក្នុងឆ្នាំ២០០៦ ធនាគារជាតិនៃកម្ពុជា បានជំនួយបច្ចេកទេសពីធនាគារអភិវឌ្ឍអាស៊ី ដើម្បីបង្កើតនូវប្រព័ន្ធព័ត៌មានឥណទាន​ ដែលរៀបចំឡើង សម្រាប់ធ្វើការប្រមូល និងចែករំលែក​ព័ត៌មានឥណទាន អវិជ្ជមាន ពី​ធនាគា​រពាណិជ្ជកម្ម។ ទោះយ៉ាងណាក៏ដោយ វិសាលភាពនៃព័ត៌មាន ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចទទួលបាន មានកំរិតតិចតួច​ ហេតុដូច្នោះហើយ ការលើកទឹកចិត្ត​ឲ្យប្រើប្រាស់ ប្រព័ន្ធព័ត៌មាន ត្រូវថយចុះ។ នៅចន្លោះឆ្នាំ២០០៦ និងឆ្នាំ២០១២ សកម្មភាពមីក្រូហិរញ្ញវត្ថុ បានជំរុញឲ្យមាន បរិយាកាសល្អមួយ ដោយធ្វើឲ្យចំនួនអតិថិជនមាន ការកើនឡើងជាបន្តបន្ទាប់គ្នា តាមលំដាប់ឆ្នាំ ពី ២៨%, ៣៥% ៣៦%, ៦%, ១៤%, ១៦%, ១៤%​ និង..%។។(ឃើញក្នុងក្រាហ្វិក ១.១ និង ១.២)

១.១ តម្លៃនៃទំហំឥណទាន​គិតជាលានដុល្លាអាមេរិក​សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ១៤ក្នុងឆ្នាម២០០៥ និង និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថចំនួន៣៩ និងអង្គការក្រៅរដ្ឋាភិបាលចំនួ៦ ក្នុងឆ្នាំ២០១៤។

១.២. កំណើននៃចំនួនអតិថិជន សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១៤ក្នុងឆ្នាំ ២០០៥ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៣៩ និងអង្គការក្រៅរដ្ឋាភិបាលចំនួន៦ ក្នុងឆ្នាំ២០១៤។

 

ប៉ុន្តែកំណើននេះ ត្រូវបានផ្អាកដោយសារតែ វិបត្តិហិរញ្ញវត្ថុពិភពលោក នៅចន្លោះឆ្នាំ២០០៨ និង២០០៩ មានផលប៉ះពាល់ជាអវិជ្ជមានដល់ខឿនសេដ្ឋកិច្ចជាតិកម្ពុជា ស្ទើរតែគ្រប់វិស័យទាំងអស់ រួមទាំងវិស័យមីក្រូហិរញ្ញវត្ថុនេះផងដែរ ដែលជាហេតុធ្វើឲ្យមានការកើនឡើងនៃអត្រារសងបំណុលយឺតយ៉ាវ។ ប្រកាសស្តីពីការផ្តល់អាជ្ញាប័ណ្ណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើសន្សំពីសារធារណៈជន ដែលចេញដោយធនាគាជាតិនៅក្នុងខែធ្នូ ឆ្នាំ២០០៧។ ចំណុចនេះបានផ្តល់ឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាអាចប្រមូលទុនពីក្នុងស្រុកបានដែលមានអាត្រាការប្រាក់ទាបសមរម្យ ដោយផ្តោតលើរូបិយប័ណ្ណក្នុងស្រុក និងភ្ជាប់ជាមួយនឹងពេលវេលាដ៏សំខាន់នៅពេលដែលការវិនិយោគទុនបរទេសមានការធ្លាក់ចុះយ៉ាងខ្លាំងដោយសារវិបិត្តសេដ្ឋកិច្ចពិភពលោក។

សមក្មភាពវិស័យមីក្រូហិរញ្ញវត្ថុៈ

មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាជាច្រើនបានកំពុងផ្តល់ផលិតផល និងសេវាកម្មហិរញ្ញ​វត្ថុ និងសេវាកម្មមិនមែនហិរញ្ញវត្ថុ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន។

ផលិតផល​ និងសេវាកម្មហិរញ្ញវត្ថុ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ផ្តល់ឲ្យអតិថិជន របស់ខ្លួនរួមមាន៖

.​កម្ចីខ្នាតតូច​_ ​(ការឲ្យខ្ចីជាក្រុម និងបុគ្គល)

.ការសន្សំខ្នាតតូច_ (ការសន្សំដោយស្ម័គ្រចិត្ត_ និងប្រាក់បញ្ញើរ មានកាលកំណត់)

. ការផ្ទេរប្រាក់ (សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ក្រៅប្រទេស និងសេវាធនាគាចល័ត) ការធានារ៉ាប់រងខ្នាតតូច​ (ធានារ៉ាប់រងលើកម្ចី​ ក្នុងករណីអតិថិជនស្លាប់ ឬរងរបួស/គ្រោះថ្នាក់ដោយចៃដន្យ ហើយសាច់ញាតិ ឬក្រុមអ្នកធានា មិនចាំបាច់ទទួលខុសត្រូវ សងបំណុលជំនួសឡើយ)។

.ការផ្ទេរ និងការទូរទាត់ប្រាក់តាមប្រព័ន្ធទូរសព្ទ័ចល័ត

ផលិតផល និងសេវាកម្មមិនមែនហិរញ្ញវត្ថុ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានផ្តល់ជូនអតិថិនរបស់ខ្លួនជា  ធម្មតារួមមានដូចខាងក្រោម៖

.​ការពង្រឹង និងការអប់រំសម្រាប់អតិថិជន

  • ការផ្តល់រង្វាន់ដល់អតិថិជន
  • ការផ្តល់អាហារូបករណ៍ សម្រាប់បុត្រធីតារបស់អតិថិជន
  • ការផ្សារភ្ជាប់ទៅនឹង កម្មវិធីអភិវឌ្ឍនានា

កម្ចីជាក្រុម និងឯកត្តជន

ភាពខុសគ្នា រវាងកម្ចីឯកត្តជន និងកម្ចីជាក្រុមមានដូចខាងក្រោម៖

កម្ចីជាក្រុមៈ ជាប្រាក់កម្ចីត្រូវបានផ្តល់ឲ្យទៅ អតិថិជន និងសងមកវិញក្នុងលក្ខណៈជាក្រុម។ សមាជិកក្រុមមានការទទួលខុសត្រូវ រួមគ្នា ទៅលើប្រាក់កម្ចីនេះ។ អតិថិជនត្រូវមានការធានាជាក្រុម និងមានហត្ថលេខាពី អាជ្ញាធរមូលដ្ឋាន ទៅលើកិច្ចសន្យា នៃការផ្តល់ប្រាក់កម្ចីនេះ។

កម្ចីឯកត្តជនៈ ជាប្រាក់កម្ចីត្រូវបាន ផ្តល់ឲ្យអតិថិជន​ និងសងមកវិញជាលក្ខណៈបុគ្គល។ អតិថិជនត្រូវមានអ្នកធានាផ្ទាល់ខ្លួ​នម្នាក់​​ (អាចជាសាច់ញាតិ ឬអ្នកជិតខាងរបស់ពួកគេ) ទ្រព្យដាក់ធានា និងមានហត្ថលេខា ពីអាជ្ញាធរមូលដ្ឋាន ទៅលើកិច្ចសន្យា ផ្តល់ប្រាក់កម្ចីនេះ។

ផលប៉ះពាល់ចំពោះវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

វិស័យមីក្រូហិរញ្ញវត្ថុ បានពង្រីកវិសាលភាពទៅ ដល់ប្រជាជនក្រីក្រ នៅតាមទីជនបទជាច្រើន ជាពិសេសស្ត្រី។ ប្រមាណ ៨០% នៃអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រស់នៅក្នុងតំបន់ជនបទ និង៨១% នៃអតិថិជន ជាស្ត្រី ហើយអត្រាសងប្រាក់កើនឡើងរហូតដល់ទៅ៩៨% នៅមុនពេលមាន វិបត្តិហិរញ្ញវត្ថុ ឆ្នាំ២០០៨។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើននៅក្នុងប្រទេសកម្ពុជាបានបង្ហាញ​ឲ្យឃើញនូវការ​ផ្តល់​សិទ្ធិ​អំណាច ដល់ស្ត្រីដែលជាមេគ្រួសារ ដែលជាញឹកញាប់ពួកគេទទួលបាននូវជំនាញក្នុងការគ្រប់គ្រងប្រាក់បានល្អ។

ការស្រាវជ្រាវបានប៉ាន់ប្រមាណថា ការផ្តល់សេវាកម្មហិរញ្ញវត្ថុ​ ​បានគ្របដណ្តប់​ប្រជាពលរដ្ឋកម្ពុជា ចំនួន ៣,៨៧៨,៦១៨ (ជាមធ្យម ៤.៧ នាក់ក្នុងមួយគ្រួសារ)។ ការស្រាវជ្រាវដដែលបានបង្ហាញថា នេះគឺដោយសារតែ ពលរដ្ឋកម្ពុជា ឥឡូវនេះមានលទ្ធភាព ទទួលបានឥណទានកាន់តែល្អប្រសើរ ដូចជាប្រាក់កម្ចី ដើម្បីដំណើរការអាជីវកម្មថ្មី និងការពង្រីកអាជីវិកម្មដែលមានស្រាប់។ ផ្នែកអាជីវកម្មមានច្រើនប្រភេទ (ប៉ុន្តែមិនបានកំណត់​ ចំពោះផ្នែកណាមួយនោះទេ) អ្នកលក់រាយតូចតាច និងមធ្យម កសិកម្ម សិប្បកម្ម សំណង់ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗ ។

នេះបង្ហាញឲ្យឃើញថាវាបានជួយគាំទ្រដល់ទ្រឹស្តីនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលបានអះអាងថា មនុស្សអាចរួចផុតពីភាពក្រីក្របានតាមរយៈការផ្តល់សិទ្ធិអំណាចឲ្យក្លាយជាម្ចាស់អាជីវកម្ម។ ចំណុចទាំងនេះនឹងនាំឲ្យវិស័យមីក្រូហិរញ្ញវត្ថិត្រូវបានគេចាត់ទុកថា “ជាកូនសោសំរាប់ចាក់ទំលាយភាពក្រីក្រ”

បញ្ហាដែលកើតឡើងក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា

កម្ចីពីប្រភពច្រើនៈបុគ្គលម្នាក់ៗបានខ្ចីប្រាក់ពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ច្រើនជាងមួយ។ អត្រានៃការផ្តល់ប្រាក់កម្ចីច្រើនប្រភពនេះបានឈានដល់ចំណុចជួបបញ្ហា។ ស្ថានការណ៍ខ្លះជំរុញអោយអតិថិជនខ្ចីប្រាក់ ច្រើនជាង ៥ កម្ចី ដែលពួកគេលែងមានលទ្ធភាព ឬឆន្ទៈក្នុងការសង។​ ករណីទាំងនេះនាំឲ្យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចាត់វិធានការផ្សេងៗដូចជា លុបចោលប្រាក់កម្ចី ដែលមិនទាន់សងរួច ក៏ដូចជាកម្ចី ដែលមិនដំណើរការ ឬកែប្រែផលិតផលកម្ចី របស់ខ្លួនឡើងវិញ។ ឬសគល់ធំៗនៃបញ្ហានេះរួមមាន៖

១. ខ្វះខាតការវាយតម្លៃ ឥណទានឲ្យបានត្រឹមត្រូវ ចំពោះអតិថិជនម្នាក់ៗ

២.​ ប្រព័ន្ធរាយការណ៍លើឥណទាន មិនទាន់មានច្បាស់លាស់

៣.​ អាជ្ញាធរមូលដ្ឋានចេញលិខិតបញ្ជាក់កម្មសិទ្ឋិដីធ្លីច្រើនដងក្នុងដីមួយកន្លែង

ការមិនឆ្លើយតបទៅនឹងបេសកកម្ម៖ បច្ចុប្បន្នភាពនេះ ភាពមិនច្បាស់លាស់ជាច្រើន ចំពោះ ស្ថានភាពសេដ្ឋកិច្ច ជាក់ស្តែង ដែលវាមានផលប៉ះពាល់ទៅដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាដែលត្រូវចំណាយដើមខ្ពស់ចំពោះការវាយតម្លៃផលប៉ពាល់ចំពោះអតិថិជនរបស់ពួកគេ។

កង្វះនៃការបង្កើតផលិតផលផ្សេងៗ: ឥណទានគឺជាផលិតផលហិរញ្ញវត្ថុដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងគេ សំខាន់គឺត្រូវបានផ្តល់ជូនសំរាប់ធ្វើអាជីវកម្មខ្នាតនិងឯកត្តបុគ្គល និងកាត់បន្ថយការផ្តល់ប្រាក់កម្ចីជាក្រុម។ នេះជាវប្បធម៌ឥណទានមួយ ដែលបច្ចុប្បន្ន ការកែណ្ឌប្រមូលបា្រក់សន្សំ នៅមានចំនួនតិចនៅឡើយ។ ជាក់ស្តែងបច្ចុប្បន្នមានតែ៧គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៉ុណ្ណោះ ដែលទទួលបានអាជ្ញាប័ណ្ណ-ប្រមូលប្រាក់បញ្ញើពីសាធារណៈជន។ លើសពីនេះទៅទៀត ផលិតផលឥណទានមិនសូវសំបូរបែប និងមិនសូវឆ្លើយតបទៅនឹងតំរូវការរបស់អតិថិជន។

ទិន្នន័យចុង ក្រោយសម្រាប់ មីក្រូហិរញ្ញវត្ថុ កម្ពុជា

Monday, 19 August 2019 (Update)
N& MFIs 76 MFIs 76 MFIs
Loan $5,129.14 $5,528.38
Borrower 1,902,362 1,952,976
Deposits $2,543.11 $2,819.49
Depositor 2,219,662 2,170,432
Figure Q3/2018 Q4/2018

MORE DATA

ការបោះពុម្ពផ្សាយ

  • របាយករណ៍ ឆ្នាំ ២០១៧ Download
  • របាយករណ៍ ឆ្នាំ ២០១៦ Download
  • របាយករណ៍ ឆ្នាំ ២០១៥ Download
  • CMA Newsletter Issue Nº XIII (ខែ មិថុនា ២០១៤) Download
  • របាយករណ៍ ឆ្នាំ ២០១៤ Download
  • របាយករណ៍ ឆ្នាំ ២០១៣ Download
  • របាយករណ៍ ឆ្នាំ ២០១២ Download
  • របាយករណ៍ ឆ្នាំ ២០១១ Download
  • របាយករណ៍ ឆ្នាំ ២០១០ Download
  • របាយករណ៍ ឆ្នាំ ២០០៩ Download

មើលទាំងអស់
មើលទាំងអស់

ម្ចាស់ជំនួយ

មើលទាំងអស់

កូនភាគហ៊ុននិក


ចំនួនអ្នកទស្សនា សរុប: 02780827
លើបណ្ដាញ: 11, ថ្ងៃនេះ: 1156, ម្សិលមិញ: 1809, សប្តាហ៍នេះ: 2965, ខែនេះ: 31872

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (68)

Copyright © 2014 Cambodia Microfinance Association, All rights reserved